ព័ត៌មានជាភាសាខ្មែរ

ការបោះឆ្នោតរដ្ឋ នៅរដ្ឋវិចថូរៀនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ចុះឈ្មោះ

ប្រសិនបើលោកអ្នកជាពលរដ្ឋអូស្រ្តាលីមានអាយុ១៨ឆ្នាំ ឬច្រើនជាងនេះ ហើយលោកអ្នកមិនដែលបានចុះឈ្មោះបោះឆ្នោតទេ លោកអ្នកត្រូវតែចុះឈ្មោះបោះឆ្នោត។

លោកអ្នកមានពេលរហូតដល់ម៉ោង៨យប់ ថ្ងៃអង្គារ៍ ទី៦ ខែវិច្ឆិកា (ថ្ងៃបុណ្យប្រណាំងសេះ / Melbourne Cup Day) ដើម្បីចុះឈ្មោះ។

លោកអ្នកអាច:

ពិនិត្យការចុះឈ្មោះរបស់លោកអ្នក ឬធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់លោកអ្នក

ប្រសិនបើលោកអ្នកបានផ្លាស់ប្តូរផ្ទះចាប់តាំងពីលោកអ្នកបានចុះឈ្មោះ វាជាការសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់ លោកអ្នក ដើម្បីឱ្យលោកអ្នកមានឈ្មោះក្នុងបញ្ជី ថាបានរស់នៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់លោកអ្នក។

លោកអ្នកមានពេលរហូតដល់ម៉ោង៨យប់ល្ងាច ថ្ងៃអង្គារ៍ ទី៦ ខែវិច្ឆិកា (ថ្ងៃបុណ្យប្រណាំងសេះ  / Melbourne Cup Day) ដើម្បីធ្វើ បច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់លោកអ្នក។

លោកអ្នកអាច:

តើខ្ញុំត្រូវតែបោះឆ្នោតឬ?

តាមច្បាប់ ប្រសិនបើលោកអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងរដ្ឋវិចថូរៀ លោកអ្នកត្រូវតែបោះឆ្នោត។ ប្រសិនបើលោកអ្នកមិនបោះឆ្នោតទេ លោកអ្នកអាចត្រូវពិន័យ។

ការពន្យល់ណែនាំអំពីការបោះឆ្នោត

នៅដើមខែវិច្ឆិកា គ្រួសារទាំងអស់នឹងទទួលបានការពន្យល់ណែនាំអំពីការបោះឆ្នោតនៅក្នុងសំបុត្រ។

ការពន្យល់ណែនាំនេះនឹងមានចុះព័ត៌មានអំពីមណ្ឌលបោះឆ្នោតនៅក្នុងតំបន់របស់លោកអ្នក ក៏ប៉ុន្តែលោកអ្នកអាចបោះឆ្នោតនៅតាម មណ្ឌលបោះឆ្នោតណាមួយក្នុងរដ្ឋវិចថូរៀ។

ការពន្យល់ណែនាំនេះក៏នឹងមានចុះព័ត៌មានបោះឆ្នោតផ្សេងទៀតដែរ រួមមានលេខទូរស័ព្ទសម្រាប់ជំនួយអ្នកបកប្រែភាសា។

តើមិនអាចបោះឆ្នោតនៅថ្ងៃបោះឆ្នោតឬ?

បោះឆ្នោតមុនពេលកំណត់ក្នុងរដ្ឋវិចថូរៀ

ប្រសិនបើលោកប្រាថ្នា លោកអ្នកអាចបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលបោះឆ្នោតមុនពេលកំណត់នៅថ្ងៃណាមួយ ចាប់ពីថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ដល់ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា។

សូមពិនិត្យការពន្យល់ណែនាំអំពីការបោះឆ្នោតដែលលោកអ្នកទទួលបាននៅក្នុងសំបុត្រ - វានឹងចុះទីតាំងនៃមណ្ឌលបោះឆ្នោតមុនពេលកំណត់ ដែលនៅជិតបំផុតនៅក្នុងតំបន់របស់លោកអ្នក។

មណ្ឌលបោះឆ្នោតមុនពេលកំណត់ ក៏នឹងបើកផងដែរនៅព្រលានយន្តហោះក្រុងមែលប៊ន, Virgin - Terminal 3 សម្រាប់ពេលម៉ោងបន្ថែម។

ការបោះឆ្នោតនៅក្រៅប្រទេស ឬរដ្ឋផ្សេងទៀត

VEC នឹងបើកមណ្ឌលបោះឆ្នោតនៅរដ្ឋផ្សេងទៀត និងក្រៅប្រទេសមួយចំនួន។ ព័ត៌មានលម្អិតនឹងមានដាក់នៅតាមវ៉ិបសៃថ៍នេះចាប់ពី ថ្ងៃពុធ ទី៣១ ខែតុលា។

មណ្ឌលបោះឆ្នោតនៅក្រៅប្រទេសនឹងបើកក្នុងអំឡុងម៉ោងធ្វើការក្នុងតំបន់រវាងថ្ងៃពុធ ទី១៤ ដល់ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា។

មណ្ឌលបោះឆ្នោតនៅរដ្ឋផ្សេងទៀតនឹងបើកក្នុងអំឡុងម៉ោងធ្វើការរវាងថ្ងៃច័ន្ទ ទី១២ និងថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា។

សូមកត់ចំណាំ៖ មណ្ឌលបោះឆ្នោតនៅរដ្ឋផ្សេងទៀត និងក្រៅប្រទេស នឹងមិនបើកធ្វើការទេនៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា។

បោះឆ្នោតតាមប្រៃសណីយ៍

លោកអ្នកអាចដាក់ពាក្យសុំបោះឆ្នោតបានតាមប្រៃសណីយ៍។ លោកអ្នកអាចដាក់ពាក្យសុំតាមអនឡាញតាមរយៈវ៉ិបសៃថ៍នេះ ឬលោក អ្នកអាចទទួលបានសំណុំបែបបទជាទម្រង់ក្រដាសពីការិយាល័យប្រៃសណីយ៍អូស្ត្រាលី ឬការិយាល័យបោះឆ្នោតណាមួយចាប់ពីថ្ងៃពុធ ទី៣១ ខែតុលា។

ប្រសិនបើលោកអ្នកដាក់ពាក្យសុំបោះឆ្នោតតាមប្រៃសណីយ៍ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតរបស់លោកអ្នកនៅក្នុងសំបុត្រក្រោយ ថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា។ សូមបំពេញសន្លឹកឆ្នោត រួចហើយបញ្ជូនវាត្រឡប់ទៅវិញនៅក្នុងស្រោមសំបុត្រឆ្លើយតបដែលមានដាក់អាស័យ ដ្ធានរួចស្រេច។

លោកអ្នកនឹងចាំបាច់ឱ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីឱ្យកញ្ចប់សន្លឹកឆ្នោតបានផ្ញើទៅដល់គោលដៅរបស់លោកអ្នក។ សន្លឹកឆ្នោត ដែលបានផ្ញើត្រឡប់ទៅវិញ ត្រូវតែបានបោះត្រាផ្ញើចេញមុនម៉ោង៦យប់ ថ្ងៃសៅរ៍ ទី២៤  ខែវិច្ឆិកា។

អនុញ្ញាតឱ្យយើងបានដឹងប្រសិនបើលោកនឹងធ្វើដំណើរទៅកាន់ទីឆ្ងាយ

ប្រសិនបើលោកអ្នកនឹងធ្វើដំណើរទៅកាន់ទីឆ្ងាយពីរដ្ធវិចថូរៀក្នុងអំឡុងពេលបោះឆ្នោត (រាប់បញ្ចូលទាំងថ្ងៃបោះឆ្នោត) ហើយលោកអ្នក មិនអាចបោះឆ្នោតបានមុនពេលកំណត់។

 តាមប្រៃសណីយ៍លោកអ្នកអាចជូនដំណឹងមកយើងថាលោកអ្នកនឹងធ្វើដំណើរទៅកាន់ទីឆ្ងាយ។

 សូមទូរស័ព្ទមកយើងលេខ (03) 9209 0192 ដើម្បីនិយាយមកកាន់យើងតាមរយៈអ្នកបកប្រែភាសា។

ប្រសិនបើលោកអ្នកនឹងនៅក្រៅប្រទេសជាបណ្តោះអាសន្ន ឬគ្មានកាលកំណត់ លោកអ្នកអាចបំពេញទម្រង់បែបបទការជូនដំណឹងអំពី ការនៅក្រៅប្រទេស។

ជំនួយជាភាសាខ្មែរនៅថ្ងៃបោះឆ្នោត

រាល់អេក្រង់បោះឆ្នោតទំហំធម្មតានៅតាមមណ្ឌលបោះឆ្នោត នឹងមានដាក់សេចក្តីណែនាំអំពីការបោះឆ្នោតចំនួន១៩ភាសា។

បុគ្គលិកមួយចំនួននៅមណ្ឌលបោះឆ្នោត នឹងនិយាយភាសាផ្សេងក៏ដូចជាភាសាអង់គ្លេស។ ពួកគេនឹងពាក់ស្លាកសញ្ញាអ្នកបកប្រែភាសា។ ក៏នឹងមានផ្ទាំងរូបភាពដាក់នៅតាមមជ្ឈមណ្ឌលបោះឆ្នោតដែរ ដែលរាយឈ្មោះភាសានិយាយដោយបុគ្គលិក។

សូមបោះឆ្នោតឱ្យបានត្រឹមត្រូវ

ដើម្បីឱ្យសន្លឹកឆ្នោតរបស់លោកអ្នកមានតម្លៃ លោកអ្នកត្រូវបំពេញសន្លឹកឆ្នោតទាំងពីររបស់លោកអ្នកឱ្យបានត្រឹមត្រូវ។

សម្រាប់សន្លឹកឆ្នោតតូច (សភាជាន់ទាប)៖

  • ដាក់លេខ 1 នៅក្នុងប្រអប់ក្បែរឈ្មោះបេក្ខជនដែលលោកអ្នកចង់ឱ្យជាប់ឆ្នោតជាងគេ
  • ដាក់លេខឱ្យបានគ្រប់ប្រអប់ឯទៀត ទៅតាមលំដាប់នៃជម្រើសរបស់លោកអ្នក។

សម្រាប់សន្លឹកឆ្នោតធំ (សភាជាន់ខ្ពស់)៖

  • លោកអ្នកអាចបោះឆ្នោតឱ្យគណបក្ស ឬក្រុមណាមួយដោយដាក់លេខ 1 នៅក្នុងប្រអប់តែមួយប៉ុណ្ណោះនៅលើខ្សែបន្ទាត់ ក្បែរគណបក្ស ឬក្រុមដែលលោកអ្នកចង់បោះឆ្នោតឱ្យ

        

  • លោកអ្នកអាចបោះឆ្នោតឱ្យបេក្ខជនម្នាក់ៗនៅក្រោមខ្សែបន្ទាត់ ដោយដាក់លេខយ៉ាងហោចណាស់៥ប្រអប់ ចាប់ពីលេខ 1 ដល់លេខ 5 ទៅតាមលំដាប់នៃជម្រើសរបស់លោកអ្នក។ លោកអ្នកអាចបន្តដាក់លេខ ប្រសិនបើលោកអ្នកប្រាថ្នា។

កម្មវិធីសម្លេងអ្នកបោះឆ្នោត

សំឡេងអ្នកបោះឆ្នោត (Voters Voice) គឺជាកម្មវិធីឥតគិតថ្លៃ ដែលផ្តល់ព័ត៌មានអំពីការចុះឈ្មោះ និងការបោះឆ្នោតជាទម្រង់ភាសាអង់គ្លេសសាមញ្ញ ភាសាអង់គ្លេសងាយស្រួលយល់ Auslan  វីដេអូ និងសម្លេង។ ជាមួយនោះដែរ វាក៏មាន៖

  • ក្តារទំនាក់ទំនងអេឡិចត្រូនិច សម្រាប់មនុស្សដែលពិបាកនិយាយ
  • កន្លែងសម្គាល់មណ្ឌលបោះឆ្នោត
  • សំណើរស្វ័យប្រវត្តិសម្រាប់សំណុំបែបបទចុះឈ្មោះ (ជាភាសាអង់គ្លេស)

ទាញយកកម្មវិធី      

Voter Voice - Apple app Voter Voice - Google app

VoterAlert (សេវាកម្មរំលឹកអ្នកបោះឆ្នោត)

VoterAlert  គឺជាសេវាកម្មជូនដំណឹងជាសារអេឡិចត្រូនិច / អ៊ីម៉េលឥតគិតថ្លៃ ដែលផ្តល់ជូនលោកអ្នកនូវការរំលឹកអំពីការធ្វើបច្ចុប្បន្នភាពសំខាន់ៗ អំពីការបោះឆ្នោត និងការរំលឹកអំពីការបោះឆ្នោត (ជាភាសាអង់គ្លេស)។ លោកអ្នកអាចចុះឈ្មោះសម្រាប់ការរំលឹកនៅតាមអនឡាញ។

តើមានអ្វីកើតឡើងប្រសិនបើលោកអ្នកមិនបោះឆ្នោត?

ប្រសិនបើលោកអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយលោកអ្នកមិនបោះឆ្នោតទេ លោកអ្នកនឹងទទួលបានលិខិតមួយច្បាប់ដើម្បី ស្នើសុំមូលហេតុ។ សូមសរសេរចុះនូវហេតុផលដែលលោកអ្នកមិនបានបោះឆ្នោតនៅលើសំណុំបែបបទនោះ ហើយផ្ញើវាត្រឡប់ទៅ VEC វិញ។

ប្រសិនបើលោកអ្នកមិនផ្ញើលិខិតនោះទៅវិញទេ ឬលោកអ្នកមិនមានហេតុផលត្រឹមត្រូវចំពោះការមិនបានបោះឆ្នោត លោកអ្នកប្រហែល ជាត្រូវបង់ប្រាក់ពិន័យ៨១ដុល្លារ។

ព័ត៌មានបន្ថែមជាភាសាខ្មែរ

ប្រសិនបើលោកអ្នកមានសំណួរផ្សេងទៀតណាមួយអំពីការបោះឆ្នោតរដ្ឋ ឆ្នាំ២០១៨ សូមទូរស័ព្ទលេខ (03) 9209 0192 សម្រាប់អ្នកបកប្រែភាសា។