How to respond to an 'Apparent failure to vote' notice
Video transcript
សួស្តី ខ្ញុំឈ្មោះ Mora ។ខ្ញុំជា ឯកអគ្គរដ្ឋទូតតំណាងឱ្យប្រជាធិបតេយ្យ។
ខ្ញុំធ្វើការឱ្យគណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋវិចថូរៀ។.
នៅខែវិច្ឆិកា យើងមានការបោះឆ្នោតនៅរដ្ឋវិចថូរៀ ហើយពលរដ្ឋអូស្ត្រាលីទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវបានសន្មត់ថាបោះឆ្នោត។.
ប្រសិនបើ VEC មិនមានកំណត់ត្រាថាអ្នកបានបោះឆ្នោតទេ អ្នកប្រហែលជាទទួលបានលិខិតមួយច្បាប់សួរពីហេតុផលដែលអ្នកមិនបានបោះឆ្នោត។.
នេះមិនមែនជាការផាកពិន័យទេ។.
នៅក្នុងស្រោមសំបុត្រ អ្នកនឹងឃើញមាន៖
ទម្រង់បែបបទមួយ.
សេចក្តីណែនាំជាពហុភាសា.
និងស្រោមសំបុត្រឆ្លើយតបដែលបានបង់ថ្លៃតែមរួច។.
នៅលើទម្រង់បែបបទនោះ អ្នកនឹងត្រូវបានសួរថាតើអ្នកបានបោះឆ្នោត ឬអត់។.
ប្រសិនបើអ្នកបានបោះឆ្នោត សូមប្រាប់យើងអំពីពេលណា និងទីកន្លែងដែលអ្នកបានបោះឆ្នោត។.
ប្រសិនបើអ្នកមិនបានបោះឆ្នោតទេ អ្នកត្រូវតែពន្យល់ពីហេតុផលរបស់អ្នកដែលមិនបានបោះឆ្នោត។.
អ្នកមានពេល 28 ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានទទួលលិខិតនេះ ដើម្បីប្រាប់យើងថាតើអ្នកបានបោះឆ្នោតឬអត់។.
សូមដាក់ទម្រង់បែបបទនេះទៅក្នុងស្រោមសំបុត្រឆ្លើយតបដែលបានបង់ថ្លៃតែមរួច ហើយផ្ញើវាមកយើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។.
សូមកុំព្រងើយកន្តើយនឹងលិខិតនេះ។ ប្រសិនបើអ្នកមិនឆ្លើយតបទេ អ្នកអាចនឹងត្រូវផាកពិន័យ។.
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញទម្រង់បែបបទនេះ សូមទូរសព្ទទៅលេខសេវាកម្មអ្នកបកប្រែផ្ទាល់មាត់ តាមលេខ 9209 0192 ឬចូលទៅកាន់គេហទំព័ររបស់យើង vec.vic.gov.au.
ព័ត៌មានជាភាសាខ្មែរ
Victorian Electoral Commission (VEC) ចាត់ចែង៖
- ការបោះឆ្នោតរដ្ឋវិចតូរីយ៉ា
- ការបោះឆ្នោតសាលាសង្កាត់
- ការបោះឆ្នោតសម្រាប់អង្គការឯទៀត។
តើខ្ញុំត្រូវតែចុះឈ្មោះឬ?
លោកអ្នកត្រូវតែចុះឈ្មោះ ហើយបោះឆ្នោតសម្រាប់អាសយដ្ឋានដែលលោកអ្នករស់នៅ។ លោកអ្នកត្រូវតែ៖
- ជាជនជាតិអូស្រ្តាលី ហើយ
- ត្រូវមានអាយុ 18 ឆ្នាំ ឬលើសពីនេះ ហើយ
- បានរស់នៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់លោកអ្នកក្នុងរដ្ឋវិចតូរីយ៉ា ឱ្យបានយ៉ាងហោចណាស់មួយខែ។
របៀបចុះឈ្មោះបោះឆ្នោត
បំពេញ សំណុំបែបបទចុះឈ្មោះជាភាសាអង់គ្លេស (PDF, 1.4MB)
សំណុំបែបបទសុំនេះ អាចអានបាននៅក្នុងភាសាដែលលោកអ្នកទាញយក ក៏ប៉ុន្តែនឹងបោះពុម្ពជាភាសាអង់គ្លេស។ នៅពេលបំពេញសំណុំបែបបទ លោកអ្នកត្រូវតែសរសេរជាភាសាអង់គ្លេស។
តើត្រូវការអ្នកបកប្រែភាសាឬទេ?
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមក VEC តាមរយៈអ្នកបកប្រែភាសា ទូរស័ព្ទលេខ (03) 9209 0192។
ទាក់ទងមកយើងខ្ញុំ
VEC មានទីតាំងនៅ Level 11, 530 Collins Street, Melbourne, Victoria 3000។
លោកអ្នកអាចទូរស័ព្ទ VEC លេខ 131 832, ផ្ញើអ៊ីម៉េលទៅ info@vec.vic.gov.au ឬទូរសារមកយើងខ្ញុំ លេខ 9629 8632។
ប្រសិនបើលោកអ្នកនៅបរទេស សូមទូរស័ព្ទមកយើងខ្ញុំលេខ +613 8620 1100។